មន្រី្តជំនាញផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យផ្សព្វផ្សាយឡជីវឧស្ម័ន និងចាក់វ៉ាក់សាំងអុតក្តាម ដល់កសិករនៅខេត្តព្រៃវែង
ចេញ​ផ្សាយ ០៦ សីហា ២០២៤
125

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ

⁃ គោ 37,7782ក្បាល

⁃ ក្របី22,437ក្បាល

⁃ ជ្រូក29,718ក្បាល

⁃ សេះ106ក្បាល

⁃ ចៀម152ក្បាល

⁃ ពពែ5641ក្បាល

⁃ មាន់2,736,639ក្បាល

⁃ ទា 1,264,122ក្បាល ។

2. ការងារចិញ្ចឹមសត្វ

⁃ ចុះពិនិត្យមេីលការចិញ្ចឹមជ្រូក​ណែនាំពីបច្ចេកទេស​ និងចែកថ្នាំសម្លាប់មេរោគ​ចំនួន2លីត្រ​ដល់កសិករឈ្មោះ​ ថុល​ លិនដាមានជ្រូកសរុប​24ក្បាល​(មេ2ក្បាល​ កូន​22ក្បាល​) នៅភូមិព្រៃស្រឡិត​ ឃុំព្រៃស្រឡិត​ ស្រុក​ពារាំង ។កសិករ វឿន ណានចិញ្ចឹមមាន់សរុប87ក្បាលនៅភូមិជើងទឹក ឃុំកញ្ជ្រៀច បានណែនាំការធ្វើអនាម័យ វិធានការណ៏ការពារ ជីវសុវត្តិភាពនិងផ្ដល់ថ្នាំសំលាប់មេរោគចំនួន2លីត្រ

⁃ បានដឹកនាំ ភ្នាក់ងារសុខភាពសត្វភូមិចុះបង្កាត់សិប្បនិម្មិតមេជ្រូកបានចំនួន 6 ក្បាល (បាពូូជឌុយរ៉ុក ជាមួយមេក្នុងស្រុក )នៅស្រុក កំពង់ត្របែក ។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៨៥៨០០គ្រាប់

⁃ ស៊ុតមាន់ ១៧៨០០គ្រាប់

⁃ គោ ២១៥ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារអន្តរាគមន៍

⁃ បានចុះពិនិត្យស្ថានភាពសង្ស័យជំងឺអ៊ុតក្ដាមនៅភូមិអំបែងចេះឃុំល្វេស្រុកស៊ីធរកណ្ដាលមានកើតថ្មីលើគោចំនួន 12 ក្បាលកសិករ 3 គ្រួសារសត្វសរុប 15 ក្បាល ផ្ដល់ថ្នាំប្លឺមេទីឡែនចំនួន 3 លីត្រ និងបានយកវត្ថុវិភាគ 9 សំណាក់ផ្ញើទៅអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វ។

⁃ លោកប្រធានការិយាល័យ បានដឹកនាំមន្រ្តីជំនាញ ចុះស្រុកពាមរក៍ធ្វើការផ្សព្វផ្សាយ ឡជីវឧស្មន័នឹងចាក់វ៉ាក់សាំងអុតក្តាម នៅភូមិបឹងក្អែកឃុំពាមមានជយ័ ចាក់គោបានចំនួន ១៣៥ក្បាល ក្របី ០។

ចំនួនអ្នកចូលទស្សនា
Flag Counter