លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មានដូចខាងក្រោម ៖
==========================================
១-ការងារវារីវប្បកម្ម
កសិករចិញ្ចឹមត្រីចំនួន២៨ គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីអណ្ដែង៣តោន ត្រីប្រា ៣៦,១០តោន ត្រីពោ ២,២០តោន ។ បរិមាណផលសរុបចំនួន ៤១,៣០តោន (តម្លៃត្រីមធ្យម ៥ ៣៧៦រៀល/គ.ក្រ) ស្មើនឹងថ្លៃត្រីសរុប ២២២ ០២៨ ៨០០រៀល ស្មើនឹង ៥៤ ១៥៣,៣៧ដុល្លារ ។
២-ការពង្រឹងការអនុវត្ដច្បាប់
ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ពារាំង និងមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលដោយប្រព័ន្ធស្មាតហ្វូន អនុវត្តបានចំនួន០១ ករណី នៅចំណុចបឹងស្រះអង្កាម ភូមិបន្លេចស្វាយ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ពីបទ នេសាទដោយប្រើឧបករណ៍លូស្បៃមុង ។ វត្ថុតាងត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងរួមមាន លូស្បៃមុងចំនួន ១៦មាត់ របាំងព្រួលស្បៃមុងប្រវែង ៩៦០ម៉ែត្រ បង្គោល ចម្រឹងចំនួន ៣២០ដើម ចាក់លែងកូនត្រីចម្រុះ ២០គ.ក្រ