ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យ វាយតម្លៃការងារបង្កបង្កើនផលស្រូវរដូវវស្សា និងបញ្ហាប្រឈម កត្តាចង្រៃ ជាពិសេស ដង្កូវហ្វូង នៅលើស្រែកសិករ នៅភូមិពោធិ៍ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ចេញ​ផ្សាយ ២៨ មិថុនា ២០២៤
232

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលព្រៃវែង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយអភិបាលស្រុកកំពង់ត្របែក អាជ្ញាធរមូលដ្ឋាន ដើម្បីអញ្ជើញចុះពិនិត្យ វាយតម្លៃការងារបង្កបង្កើនផលស្រូវរដូវវស្សា និងបញ្ហាប្រឈម កត្តាចង្រៃ ជាពិសេស ដង្កូវហ្វូង នៅលើស្រែកសិករ នៅភូមិពោធិ៍ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ការចុះពិនិត្យ និងវាយតម្លៃពីសភាពការរួម នៅតាមស្រែរបស់ប្រជាពលរដ្ឋ តាមទីតាំងនីមួយៗ ក្នុងការពិនិត្យ វាយតម្លៃ ការរកករណីដង្កូវហ្វូង ដោយក្នុងនោះដែរ​ ពុំមានរកឃើញវត្តមានសត្វដង្កូវ និងសត្វល្អិតចង្រៃផ្សេងទៀត គូរឱ្យកត់សម្គាល់នោះទេ ។ ក្នុងនោះដែរ ឯកឧត្តម បានណែនាំផ្តាំផ្ញើរដល់អាជ្ញាធរខេត្ត ស្រុក និងមន្ត្រីជំនាញកសិកម្ម លោកមេឃុំ មេភូមិ ប្រជាពលរដ្ឋម្ចាស់ស្រែ ឱ្យបន្តការយកចិត្តទុកដាក់ តាមដាន សភាពការសត្វល្អិតបំផ្លាញស្រូវនានា ដោយឧស្សាចុះពិនិត្យស្រែជាប្រចាំ និងថែទាំដំណាំស្រូវឱ្យបានល្អ ព្រោះថា ស្រូវជាប្រភពសេដ្ឋកិច្ចសំខាន់ សម្រាប់ខេត្តព្រៃវែង។ ជាចុងក្រោយឯកឧត្តម បានផ្តល់ជីទឹកបំប៉ន ដល់កសិករសម្រាប់យកទៅប្រើប្រាស់ លើដំណាំស្រូវ ដល់ម្ចាស់ស្រែដែលបានចូលរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter