សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.សឹ២៥៦៨ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1-ការងារចិញ្ចឹមសត្វ
⁃ មន្ត្រីជំនាញបានចុះណែនាំកសិករឈ្មោះ ណង សុប៊ុន មានជ្រូកមេ៦ក្បាល និងកូន២៣ក្បាល
- កសិករឈ្មោះ ញឹម ឡុន មានជ្រូកមេ ៤ក្បាល កូន ១២ក្បាល បានណែនាំឲ្យគាត់ធ្វើវ៉ាក់សាំការពាតាមកម្មវិធី ផ្តល់ចំណីដែលមានគុណភាព ធ្វើជីវសុវតិភាពជាប្រចាំ និងចែកថ្នាំសំលាប់មេរោគចំនួន ០៤លីត្រ នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
- កសិករឈ្មោះ ញឹក តៃហេង មានជ្រូកសាច់សរុប ១៨ ក្បាលនិងបានផ្តល់ថ្នាំសម្លាប់មេរោគចំនួន ០២លីត្រ នៅភូមិល្វេ ឃុំល្វេស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង
- ចុះណែនាំការប្រើប្រាស់ទ្បជីវៈឧស្ម័ន្ទ ការថែទាំ និងទុកដាក់កាកសំណល់ទ្ប ដល់កសិករឈ្មោះយាប ណៃស្រននៅភូមិអន្លង់សរ ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
- កសិករឈ្មោះសរ ថារី មានគោ១២ក្បាល នៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
- កសិករឈ្មោះ សេង សំអឿន មានគោចំនួន ០៤ក្បាល ដាំស្មៅជំនួនពីរមុខពូជឃីងក្រាស់ចំនួន ០,២ហតស្មៅពន្លូតលក្ខណ៍ចំនួន ០,៣ហ.ត និងបានណែនាំការចាក់ថ្នាំការពារជម្ងឺ ការទំលាក់បរាសិត ការផ្ដល់ចំណី ការធ្វើចំបើងផ្អាប់ការធ្វើអនាមយ័និងវិធានជីវសុវត្ថភាព នៅភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
- កសិករឈ្មោះលន់ ញ៉ ចិញ្ចឹមជ្រូកចំនួន ២៨ ក្បាល ចិញ្ចឹមគោចំនួន ១៨ ក្បាលបានណែនាំឱ្យគាត់ចេះធ្វើអនាម័យទ្រុង បាញ់ថ្នាំសម្លាប់មេរោគ អនុវត្តវិធានជីវសុវត្ថិភាពដល់សត្វ និងពន្យល់គាត់អំពីផលប្រយោជន៍នៃការធ្វើឡឧស្ម័ន ផលប្រយោជន៍អំពីការធ្វើចំបើងផ្អាប់ នឹងបានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ០២លីត្រ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៩៦១០០គ្រាប់
⁃ ស៊ុតមាន់ ១៨២០០គ្រាប់
⁃ គោ ១៤៧ក្បាល ។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារអន្តរាគមន៍
មន្ត្រីជំនាញបានដឹកនាំពេទ្យសត្វភូមិចុះព្យាបាលគោចំនួន០ ២ក្បាល ៖
-ព្យាបាលចំនួន ០១ក្បាល ដែលមានរោគសញ្ញាកើតកូនមកធ្លាក់ទាំងស្បូនភូមិអំពៅព្រៃ ឃុំកោះសំពៅ ម្ចាស់ឈ្មោះ ហឿន ចាន់ធឿន
- ព្យាលគោចំនួន០១ក្បាល ដែលរោគសញ្ញា ក្តៅ រាគ មិនសុីស្មៅ នៅភូមិក្រាំងស្ករ ឃុំក្រាំងតាយ៉ង ម្ចាស់ឈ្មោះ សួង អឿន ។