សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារចិញ្ចឹមសត្វ
- ចុះពិនិត្យមេីលការចិញ្ចឹមជ្រូកករបស់កសិករឈ្មោះ ផុន ណា មានជ្រូកសាច់ ១២ក្បាលនៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធ៍រៀង ខេត្តព្រៃវែង
- កសិករ ឈ្មោះ អៀង អ៊ាន មានជ្រូកចំនួន ០៧ ក្បាលនិងគោ ០៤ក្បាលបានណែនាំឲ្យគាត់ចេះធ្វើអនាម័យទ្រុង វិធានការការពារ ជីវសុវត្ថិភាពនិងណែនាំឲ្យគាត់ស្វែងយល់អំពីផលប្រយោជន៍នៃការធ្វើឡឧស្ម័ន និងបានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ០២លីត្រ នៅភូមិអណ្ដូងថ្ម ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
- កសិករ ថោង រត្ន័ ចិញ្ចឹមមេជ្រូកចំនួន ០៣ក្បាល បានណែនាំបច្ចេកទេសចិញ្ចឹម វិធានជីវសុវត្តិភាពនិងផ្តល់ថ្នាំសម្លាប់មេរោគចំនួន ០២លីត្រ នៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
- កសិករចំនួន ០៣គ្រួសារមានកសិករ នូ សាខន មានមេជ្រូកចំនួន ០៤ក្បាល កូនចំនួន ២០ក្បាល សាច់ចំនួន ២៨ក្បាល នៅភូមិ រោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង
- កសិករ សាយ សុីណា មានមេជ្រូកចំនួន ០៣ក្បាល កូនចំនួន ៣២ក្បាល
- កសិករ សយ ដាវីន មានមេជ្រូកចំនួន ០៤ក្បាល កូនចំនួន២៥ក្បាល សាច់ចំនួន ០៨ក្បាល បានផ្ដល់ថ្នាំសំលាប់មេរោគចំនួន ០៣លីត្រ សំរាប់បាញ់លើដីចំនួន២០០ម៉ែត្រការ៉េ
- ពិនិត្យមេីលការចិញ្ចឹមជ្រូក ដល់កសិករឈ្មោះ រ៉ាយុទ្ធ មានជ្រូក សរុប៦៦ក្បាល (កូន២២ក្បាល ជំទង់ ៤៤ក្បាល) នៅភូមិព្រិច ឃុំទឹកថ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៩៧៧០០គ្រាប់
⁃ ស៊ុតមាន់ ១៨៨០០គ្រាប់
⁃ គោ ១៤៩ក្បាល ។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៏ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារអន្តរាគមន៍
⁃ ចុះចាក់វ៉ាក់សាំងការពារជំងឺអាសន្នរោគ ទាចំនួន៣ ៧០០ក្បាល របស់កសិករឈ្មោះថាន់ ចន្នា នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។