ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញផ្តល់បទសម្ភាសន៍លើប្រធានបទស្តីពី “ខេត្តព្រៃវែង ជម្រុញការអភិវឌ្ឍន៍ផលិតកម្មស្រូវ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត” ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)
ចេញ​ផ្សាយ ០៦ មិថុនា ២០២៤
189

នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទេ ខេត្តព្រៃវែង រួមជាមួយឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព មន្ត្រីជំនាញ លោកអភិបាលស្រុកស្វាយអន្ទរ លោកមេឃុំ បានអញ្ជើញចូលរួមអមដំណើរ ​ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដើម្បីអញ្ជើញផ្តល់បទសម្ភាសន៍លើប្រធានបទស្តីពី “ខេត្តព្រៃវែង ជម្រុញការអភិវឌ្ឍន៍ផលិតកម្មស្រូវ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត” ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលធ្វើកិច្ចសម្ភាសន៍ស្ថិតនៅប្រឡាយរង និងប្រឡាយជើងក្អែប ភូមិព្រហ៊ា ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter