មន្រី្តជំនាញផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យ ណែនាំ ការចិញ្ចឹមជ្រូក គោ និងវិធានការការពារជីវសុវត្ថិភាពដល់សត្វជាប្រចាំដល់កសិករ
ចេញ​ផ្សាយ ០៤ មិថុនា ២០២៤
208

ការងារចិញ្ចឹមសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤

មន្ត្រីជំនាញបានបន្តពិនិត្យមើលការចិញ្ចឹមសត្វ ណែនាំធ្វើអនាម័យទ្រុង ធ្វើវិធានការការពារជីវសុវត្ថិភាពដល់សត្វជាប្រចាំ និងចុះពិនិត្យមេីលការដាំដំណាំចំណីសត្វដល់កសិករចិញ្ចឹមសត្វ៖

- កសិករឈ្មោះ អ៊ុ ធួន មានចិញ្ចឹមសត្វជ្រូកសរុបចំនួន ៩ក្បាល ក្នុងនោះមានសត្វជ្រូកមេចំនួន ២ក្បាល និងសត្វជ្រូកកូនចំនួន ៧ក្បាល នៅភូមិចំការគួយកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

- កសិករឈ្មោះ ស៊ុង ហុន មានចិញ្ចឹមសត្វជ្រូកមេ ២ក្បាល សត្វជ្រូកសាច់ ៣២ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគ ១លីត្រ នៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង

- កសិករឈ្មោះ​ ភ័ក្រ​ គន្ធា មានចិញ្ចឹមសត្វគោសរុប ១៨ក្បាល និង​មានដាំស្មៅពូជរុស្សី ទំហំ​ ០,៥០អា នៅភូមិព្រៃព្នៅ​ ឃុំព្រៃព្នៅ​ ស្រុក​ពារាំង ខេត្តព្រៃវែង

- កសិករឈ្មោះ យ៉ន សុផល មានចិញ្ចឹមគោចំនួន ៧ ក្បាល ដាំពូជស្មៅដូង នៅភូមិទួលសង្កែខាងកើត ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter