ការពង្រឹងអនុវត្តច្បាប់របស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ ត្រួតពិនិត្យបទល្មើសជលផលនៅជ្រោយផា ស្ថិតនៅភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបាន ១ករណី ពីបទនេសាទដោយឧបការណ៍ស្បៃមុង។ វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន៖ លូស្បៃមុងបានចំនួន ៣៦មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ៨៥០ម៉ែត្រ បង្កោលចម្រឹងចំនួន ៦៥០ដើម និងចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់ ២០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម