សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖
១-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖
- ចែកចាយកូនឈើ១៥៥ដើម ក្នុងនោះមន្ទីរសង្គមកិច្ចខេត្តព្រៃវែង៨០ដើម សាលាស្រុកកញ្ច្រៀច ៥០ដើម និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស២៥ដើម។
- បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងបន្តចាយចែកកូនឈើជូនប្រជាពលរដ្ឋ។
២-ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ ៖
- ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៧៥ កន្លែងនិងរោងសន្និធិ ប្រភេទធំ (ច្រក ចេញ -ចូលតែមួយ)ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ ក្រុមហ៊ុ ន YLT International Co.,Ltd ០១កន្លែង ។
- មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកកត់ត្រាការចរាចរ ផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើក្នុងស្រុកស្វាយអន្ទរ០៣កន្លែង និងស្រុកពាមរក៏០១កន្លែង។
៣-ការងារពង្រឹងការអនុវត្តច្បាប់៖
-មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃ ឈើ បានល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃតាមគ្រប់រូបភាពក្នុងដែនសមត្ថកិច្ចតាមគោលដៅផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៨ ភូមិសាស្ត្រស្រុក កញ្រ្ចៀច ស្រុកស្វាយអន្ទរ ស្រុកកំចាយ មារ និងតាមគោលដៅផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកំពង់ត្របែក និងស្រុកព្រះស្តេច និងស្រុកពាមរក៍ និងទប់ស្កាត់បទល្មើសការកាប់ រានដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយក ដីធ្វើកម្មសិទ្ធិ (ដីស្ថានីយ៍ដាំឈើ)ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងពុំមានជួបប្រទះបទល្មើសទេ។
- កាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានទទួលព័ត៌មានពីខាងកម្លាំង អាវុធហត្ថ ស្រុកព្រះស្តេច បានឃាត់រថយន្តដឹកធ្យូង នៅចំណុច ភូមិ អន្លងចារ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
- តាមការពិនិត្យរូបភាពអាចថាប្រុងឆ្លងដែនទៅប្រទេសវៀតណាម ដែលករណីនេះកម្លាំងជំនាញបានទៅទទួលនិងរួមសហការជាមួយកម្លាំងអាវុធហត្ថនាំយកមកដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។