ការងារបង្កបង្កើនផលដំណាំរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២៩ ឧសភា ២០២៤
198

ការងារបង្កបង្កើនផលដំណាំរដូវវស្សា នឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤

កម្ពស់ទឹកភ្លៀង ១៧១,៤៥មិល្លីម៉ែត្រ ល្បឿនបង្កបង្កើនផលដំណាំស្រូវ បានព្រោះស្រូវលើផ្ទៃដីសរុប ១៣៦ ០២៨ហិកតា មានស្រូវស្រាល ៩៣ ០៨៧ហិកតា ស្រូវកណ្តាល ៣៨ ៩៧៤ហិកតា និងស្រូវធ្ងន់ ៣ ៩៦៧ហិកតា គិតជាភាគរយស្មើ ៥៤,៤១% នៃផែនការសរុប ២៥០ ០០០ហិកតា។

ល្បឿនបង្កបង្កើនផលនិងប្រមូលផលដំណាំសាកវប្បកម្ម បានអនុវត្តលើផ្ទៃដីសរុប ៩៩៥ហិកតា មានបន្លែគ្រប់មុខ ៩៣៨ហិកតា និងពោតស ៥៧ហិកតា ប្រមូលផលបន្លែគ្រប់មុខបាន ៥៧០តោន។

ល្បឿនបង្កបង្កើនផលនិងប្រមូលផលដំណាំឧស្សាហកម្ម បានអនុវត្តលើផ្ទៃដីសរុប ២ ៩៦៧ហិកតា មានពោតក្រហម ១ ៩២១ហិកតា ដំឡូងមី ៤៩២ហិកតា សណ្ដែកបាយ ៦ហិកតា ល្ង ១៩ហិកតា អំពៅ ៥២៩ហិកតា មិនទាន់បានប្រមូលផល។

ស្វាយនាំចេញទៅប្រទេសវៀតណាមសរុប ១០២ ៦៨២តោន នៅក្នុងសប្ដាហ៍នេះនាំចេញ ១ ២០៦តោន តម្លៃ ៥០៣៛/គីឡូក្រាម។

ស្រូវនាំចេញទៅប្រទេសវៀណាមសរុប ១ ២៨០ ៨៩៨តោន នៅក្នុងសប្ដាហ៍នេះនាំចេញ ១៣ ៥៤៥តោន ហើយតម្លៃស្រូវ IR504 = ១ ១៨០៛/គីឡូក្រាម និងតម្លៃស្រូវ OM5451 = ១ ១៦០៛/គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter