មន្រី្តជំនាញបាន ចុះពិនិត្យកូនគោដែលបង្កាត់ដោយសិប្បនិម្មិត ណែនាំឲ្យគាត់ចាក់វ៉ាក់សាំង និងដាំដំណាំចំណីសត្វ
ចេញ​ផ្សាយ ២៩ ឧសភា ២០២៤
168

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៨១៦០០គ្រាប់

⁃ ស៊ុតមាន់ ១៧៩០០គ្រាប់

⁃ គោ ១៩២ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារអន្តរាគមន៍

⁃ ដាក់ អ័រម៉ូនឱ្យគោរកឈ្មោល ចំនួន០១ក្បាល នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

- ចុះពិនិត្យកូនគោដែលបង្កាត់ដោយសិប្បនិម្មិត សង្កេតឃើញថាមានសុខភាពល្អ និងណែនាំឲ្យគាត់ចាក់វ៉ាក់សាំង និងដាំដំណាំចំណីសត្វ ។

ចំនួនអ្នកចូលទស្សនា
Flag Counter