កសិករចិញ្ចឹមត្រីចំនួន២៩ គ្រួសារ នៅខេត្តព្រៃវែង បានប្រមូលផលវារីវប្បកម្ម សរុបចំនួន ៧១,៥០តោន
ចេញ​ផ្សាយ ២៩ ឧសភា ២០២៤
292

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គរ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ការងារវារីវប្បកម្មមានដូចខាងក្រោម៖

កសិករចិញ្ចឹមត្រីចំនួន២៩ គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ០,៩០តោន ត្រីកាបឥណ្ឌា ០,៤០តោន ត្រីអណ្ដែង ៩,៩០តោន ត្រីឆ្ពិន ០,៥០តោន ត្រីប្រា ៤៩តោន ត្រីពោ ៩,៧០តោន ត្រីរ៉ស់ ១,១០តោន ។

សរុបចំនួន ៧១,៥០តោន (តម្លៃត្រីមធ្យម ៥ ៧២៦រៀល/គ.ក្រ) គិតជាទឹកប្រាកសរុបចំនួន ៤០៩ ៤០៩ ០០០រៀល ស្មើនឹង ១០០ ៣៤៥,៣៤ដុល្លារអាមេរិក។

ចំនួនអ្នកចូលទស្សនា
Flag Counter