មន្រ្តីជំនាញបានចុះពិនិត្យការចិញ្ចឹមត្រី ប្រមូលផលត្រី និងស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅខេត្តព្រៃវែង
ចេញ​ផ្សាយ ២១ ឧសភា ២០២៤
192

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ៖

១-ការងារវារីវប្បកម្

កសិករចិញ្ចឹមត្រីចំនួន៤២ គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា០,៦០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ១០,៧០តោន ត្រីឆ្ពិន ១,១០តោន ត្រីប្រា ៥៥,៨០តោន ត្រីពោ ១,៧០តោន ។

សរុប៧០,១០តោន (តម្លៃត្រីមធ្យម៥ ៥២២រៀល/គ.ក្រ) ស្មើថ្លៃត្រីសរុប៣៨៧ ០៩២ ២០០រៀល ស្មើនឹង៩៤ ៨៧៥,៥៤ដុល្លារ។

២-ការងារពង្រឹងការអនុវត្ដច្បាប់

ផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងទឹកនៃអធិដ្ឋានក្រុងព្រៃវែង ចុះស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផល នៅកន្លែងចំណុចបឹងផ្ទោល ភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែងអនុវត្តបាន០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។ វត្ថុតាត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន លូស្បៃមុងបានចំនួន២៩មាត់ របាំងព្រួលស្បៃមុងប្រវែង១ ៤៥០ម៉ែត្រ បង្កោលចម្រឹងចំនួន៣៨០ដើម បានចាក់លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទម្ងន់១៥ គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter