សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 375,792ក្បា
⁃ ក្របី20,637ក្បាល
⁃ សេះ104ក្បាល
⁃ ជ្រូក57,927ក្បាល
⁃ ចៀម83ក្បាល
⁃ ពពែ3,145ក្បាល
⁃ មាន់2,875,132ក្បាល
⁃ ទា 1,220,022ក្បាល។
2. ការងារចិញ្ចឹមសត្វ
⁃ ពិនិត្យមើលការចិញ្ចឹមចៀម ៣៥ ក្បាល ពពែ ២៧ ក្បាល របស់ កសិករ សុខ ហៃ នៅឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
- សុខភាពសត្វចៀម ពពែ មានសុខភាពល្អ និងណែនាំម្ចាស់ឱ្យធ្វើវ៉ាក់សាំងការពារជំងឺជាប្រចាំ ។
- កសិករឈ្មោះ កាក់ សារិទ្ធ គាត់បានចិញ្ចឹមគោចំនួន 8 ក្បាល បានផ្ដល់យោបល់ឱ្យគាត់ចេះធ្វើអនាម័យទ្រុង វិធីការពារ ចេះធ្វើជីវៈសុវត្ថិភាព និងផលប្រយោជន៍អំពីការធ្វើចំបើងផ្អាប់ នៅ ភូមិឬស្សីធ្លក ឃុំអង្គរទ្រេតស្រុកស្វាយអន្ទរ។
- កសិករចិញ្ចឹមជ្រូកចំនួន15នាក់ ស្រី 9នាក់ និងបានផ្ដល់ថ្នាំសំលាប់មេរោគចំនួន12លីត្រ(1នាក់ បាន 1លីត្រ)។
⁃ ចុះពិនិត្យការប្រមូលផលដំណាំចំណីសត្វរបស់កសិករ នួន សុភាព ដាំស្មៅពូជកន្ទុយអន្ទង់ ទំហំ 5000ម៉ែត្រការេ ចិញ្ចឹមគោចំនួន 11 ក្បាលនៅភូមិក្រាំងលាវ ឃុំចាម និងបានណែនាំពីវិធានការណ៍អនាម័យ។
⁃ បានផ្សព្វផ្សាយពីការសាងសង់ឡរជីវឧស្ម័ន និងការប្រើប្រាស់ជីឡរដល់កសិករចិញ្ចឹមជ្រូក នៅភូមិ ឃ្លាំង ឃុំ ឈើកាច់ មានអ្នកចូលរួមលោក ហម សំណាង ក្រុមប្រឹក្សាឃុំ និងកសិករចំនួន១៥នាក់ ស្រី៩នាក់ ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៧៥០០គ្រាប់
⁃ ស៊ុតមាន់ ១២៨០០គ្រាប់
⁃ គោ ២០៦ក្បាល ។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុន និងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។
3. ផ្នែកបសុព្យាបាល
⁃ ចុះចែកថ្នាំ និងសម្ភារះមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ នៅភូមិព្រែតារដ្ឋ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង