ការងារវារីវប្បកម្មរបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤៖
កសិករចិញ្ចឹមត្រីចំនួន ៦៩គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីទីឡាព្យា ២,១០តោន ត្រីកាបឥណ្ឌា ០,៨០តោន ត្រីអណ្ដែង ១៦តោន ត្រីឆ្ពិន ១,៥០តោន ត្រីប្រា ៧១,៥០តោន ត្រីពោ ១,៤៥តោន ត្រីឆ្ដោ ០,២០តោន ត្រីរ៉ស់ ០,៨៥តោន និងត្រីក្រាញ់ ០,៨០តោន។
សរុបចំនួន ៩៥,២០តោន បើគិតតម្លៃត្រីជាមធ្យមស្មើ ៥ ៥១០៛/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ៥២៤ ៥០០០ ០០០៛ ស្មើនឹង ១២៩ ៥០៦,១៧$ ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម