ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 375,792ក្បា
⁃ ក្របី20,637ក្បាល
⁃ សេះ104ក្បាល
⁃ ជ្រូក57,927ក្បាល
⁃ ចៀម83ក្បាល
⁃ ពពែ3,145ក្បាល
⁃ មាន់2,875,132ក្បាល
⁃ ទា 1,220,022ក្បាល។
2. ការងារចិញ្ចឹមសត្វ
- កសិករឈ្មោះ មាំង ប៊ុណ្ណី ចិញ្ចឹមគោចំនួន ២០ក្បាល បានណែនាំឲ្យគាត់ធ្វើចំបើងផ្អាប់ នៅភូមិក្រវ៉ាន់ ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។
- កសិករឈ្មោះវ៉ន់ បូរី មានជ្រូកសាច់ចំនួន ៣៨ក្បាល និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទ្បជីវៈឧស្ម័ន ដល់កសិករឈ្មោះវ៉ា សារ៉ាន់ គាត់បានយល់ព្រមធ្វើទ្បជីវៈឧស្ម័នចំនួន ៤ម៉ែត្រគីប នៅភូមិអំបែងចេះឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
- ចុះពិនិត្យតាមដានជំងឺសត្វ និងណែនាំ ពីជីវសុវត្ថិភាពមួយចំនួនដើម្បីការពារជំងឺ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។
- ចុះណែនាំកសិករចិញ្ចឹមជ្រូកចំនួន ៥គ្រួសារ និងចែកថ្នាំសំលាប់មេរោគ ដល់កសិករឈ្មោះ ឌួង សាវ៉ាត មានជ្រូកមេ១៣ សាច់៤៥ក្បាល កសិករ វឿន ផល្លា មានជ្រូកមេ៨ក្បាល សាច់ ២៦ក្បាល កសិករ យ៉ុង នាង មានមេ១៤ក្បាល សាច់៣១ក្បាល កសិករ ជាង តុលា មានមេ១២ក្បាល សាច់ ៥៣ក្បាល កសិករ ចេង ចាន់ មានមេ២ក្បាល សាច់៩ក្បាល ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៨៨០០គ្រាប់
⁃ ស៊ុតមាន់ ១៧៤០០គ្រាប់
⁃ គោ ២០២ក្បាល ។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។