ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ៖
⁃ គោ 375,792ក្បា
⁃ ក្របី20,637ក្បាល
⁃ សេះ104ក្បាល
⁃ ជ្រូក57,927ក្បាល
⁃ ចៀម83ក្បាល
⁃ ពពែ3,145ក្បាល
⁃ មាន់2,875,132ក្បាល
⁃ ទា 1,220,022ក្បាល។
2. ការងារចិញ្ចឹមសត្វ
⁃ ចុះជួបកសិករ ឈ្មោះ ទេស មុត បានចិញ្ចឹមជ្រូកសរុប៧ក្បាល មេ1ក្បាល បានផ្តល់ យោបល់ពីវិធានការការពារ ការធ្វើ អនាម័យនឹងជីវសុវត្តិភាព ដល់ម្ចាស់សត្វ នៅភូមិ គាំប្រដឺស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
- ចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់កសិករឈ្មោះ ឆិន សារ៉ន ចិញ្ចឹមជ្រូក មេ៦ក្បាល កូន១២ក្បាល នៅស្រុកពោធ៍រៀង ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧២៨០០គ្រាប់ ⁃ ស៊ុតមាន់ ១៦៦០០គ្រាប់
⁃ គោ ២០៥ក្បាល ។
2. ការងារសុខភាពសាធារណៈ៖
⁃ ចុះពិនិត្យអនាម័យសត្វមុន និងក្រោយពេលពិឃាត កន្លែងតាំងលក់ឫសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។
3. ការងារចាក់វ៉ាក់សាំង៖
⁃ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ជាលទ្ធផលចាក់បាន គោចំនួន ១៤៦៦ក្បាល និងក្របីចំនួន១៥ក្បាល នៅស្រុកកំចាយមារ ស្រុកពាមរក៍ ស្រុកកញ្ជ្រៀច និងស្រុកពាមជរ ខេត្តព្រៃវែង។