កសិករចិញ្ចឹមត្រីចំនួន១០៨ គ្រួសារ បានប្រមូលផលវារីវប្បកម្ម សរុប១០២,២០តោន ។
ចេញ​ផ្សាយ ២៤ មេសា ២០២៤
307

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្រាប់ការងារវារីវប្បកម្មមានដូចខាងក្រោម ៖

ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន១០៨ គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ១,៩០តោន ត្រីកាបឥណ្ឌា ១,៧០តោន ត្រីអណ្ដែង ១៨,៧០តោន ត្រីឆ្ពិន ១,៣០តោន ត្រីប្រា ៧៤,៤០តោន ពោ ០,៥០តោន ត្រីឆ្ដោ ១តោន ត្រីរ៉ស់ ១,៦៥តោន ត្រីកាហែ ០,៦៥ និងត្រីក្រាញ់ ០,៤០តោន។

សរុប១០២,២០តោន (តម្លៃត្រីមធ្យម៥ ៨៤៦រៀល/គ.ក្រ) ស្មើថ្លៃត្រីសរុប៥៩៧ ៤៦១ ២០០ រៀល ស្មើនឹង១៤៧ ៥២១,២៨ ដុល្លារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter