សហគមន៍កសិកម្មក្ដីសង្ឃឹមបឹងព្រះបានរៀបចំ មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដឆ្នាំ២០២៤។
ចេញ​ផ្សាយ ២៨ មីនា ២០២៤
253

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សហគមន៍កសិកម្មក្ដីសង្ឃឹមបឹងព្រះបានរៀបចំ មហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅបន្ដឆ្នាំ២០២៤ ភ្ញៀវកិត្តិយសអញ្ជើញចូលរួមមាន៖

- លោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៌សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង

- លោក ប៊ិន សំអុល អភិបាលរងស្រុកបាភ្នំ

- លោក ព្រំ សូផាត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាភ្នំ

- លោក កៀត សាម៉េត ក្រុមប្រឹក្សាឃុំបឹងព្រះ

- លោក ឈឹម សុភា នាយប៉ុស្តិ៍ឃុំបឹងព្រះ

- អ្នកចូលរួមសរុបចំនួន ២២២នាក់ ស្រី ១៥១នាក់ ស្ថិតនៅស្នាក់ការសហគមន៍កសិកម្ម ភូមិអង្រ្គង ឃុំបឹងព្រះ ស្រុកបាភ្នំខេត្តព្រៃវែង។

១-សហគមន៍កសិកម្មមានមុខរបរចំនួន ០៣មុខរបរ÷   

- ឥណទានកសិកម្មខ្នាតតូច   

- បញ្ញើសន្សំ   

- ផ្គត់ផ្គង់សម្ភារៈ (ទិញ លក់ជីកសិកម្ម ស្រូវ ពូជ ថ្នាំកសិកម្ម) ។

២-លទ្ធផលសំរេចបាន៖

- សហគមន៍កសិកម្មមានភាគហ៊ុនសរុបចំនួន២៤៩៨ ហ៊ុន ប្រាក់ភាគហ៊ុនសរុបចំនួន ៤៩ ៩៦០ ០០០រៀល សមាជិកសរុបចំនួន ៨២៨នាក់ ស្ត្រី ៥៨៣នាក់ ។     

- ប្រាក់ទុនសហគមន៍សរុបចំនួន ៤៦៤ ២១២ ៥៤៤រៀល   

- ប្រាក់ចំណូលដុលសរុបចំនួន១៩០ ៧២២ ១០០ រៀល   

- ប្រាក់ចំណេញប្រតិបត្តិការសរុបចំនួន ១៦១ ២៦៦ ០៦៤រៀល   

- ប្រាក់ចំណេញសុទ្ធសរុបចំនួន ២៩ ៤៥៦ ០៣៦ រៀល   

- ប្រាក់បែងចែកភាគលាភសរុបចំនួន ១៤ ៧២៨ ០២០ រៀល ដោយក្នុង ១ហ៊ុន ទទួលបានចំនួន ៥៨៩០ រៀល។

៣- អង្គសន្និបាតបានអនុម័ត៖

- របាយការណ៍ប្រចាំឆ្នាំ របស់គណៈកម្មាធិការត្រួតពិនិត្យ

- អនុម័តសមាជិកថ្មី

- អនុម័យហេរញ្ញិកថ្មី

- ផែនការសកម្មភាពនិងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៤

៤-ផែនការបន្ដឆ្នាំ២០២៤៖

- បណ្ដុះបណ្ដាលពង្រីកសមត្ថភាពដល់គណកម្មាធិការសហគមន៍និងសមាជិក

- ចងក្រងនិងបង្កើតក្រុមជួយខ្លួនឯងចំនួន ១០ក្រុមស្មើរ២៥០នាក់

- ចងក្រងក្រុមផលិតមាន់ស្រែ

- ចងក្រងផលិតបន្លែសុវត្ថិភាព

- ចងក្រងក្រុមផលិតស្រូវចំណី និងស្រូវពូជ

- ពង្រីកសមាជិកថ្មី៣០០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter