ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ការងារវារីវប្បកម្មមានដូចខាងក្រោម៖
ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ១១៥ គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ២,៧០តោន ត្រីកាបសាមញ្ញ ០,៥៥តោន ត្រីកាបឥណ្ឌា ១,៨៥តោន ត្រីអណ្ដែង ២៦,៨០តោន ត្រីឆ្ពិន ២,៤៥តោន ត្រីប្រា ៩៨,៥០តោន ត្រីពោ ៧,២៥តោន ត្រីឆ្ដោ ០,៨០តោន ត្រីរ៉ស់ ៣,៦៥តោន ត្រីកន្ធរ ០,១០តោន ត្រីកាហែ ០,៤០តោន និងត្រីក្រាញ់ ០,២៥តោន។
សរុប ១៤៥,៣០តោន (តម្លៃត្រីមធ្យម៥ ៥៤៤ រៀល/គ.ក្រ) ស្មើថ្លៃសរុប៥០៨ ៥៤៣ ២០០ រៀល ស្មើនឹង១៩៨ ៨៩៩,៥៦ដុល្លារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម