មន្ត្រីជំនាញបានចុះពិនិត្យ និងណែនាំបច្ចេកទេសចិញ្ជឹមសត្វមាន់ ទា យកស៊ុតនៅក្នុងខេត្តព្រៃវែង។
ចេញ​ផ្សាយ ២៧ មីនា ២០២៤
224

ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារចិញ្ចឹមសត្វ

⁃ ចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់កសិករឈ្មោះ អ៊ុយ ថុន ចិញ្ចឹម ជ្រូក25 (មេ1ក្បាល កូន 12ក្បាល ជំទង់ 12ក្បាល) និងណែនាំឱ្យចេះធ្វើអនាម័យនឹងវិធីការពារជីវសុវត្តិភាពដល់សត្វ នៅភូមិ ដំរីពួន ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវេង។

⁃ បង្កាត់សិប្បនិម្មិតគោ បាន ១ ក្បាល (ពូជប្រាម៉ាន់ ឈ្មោះ Alex860 បង្កាត់ជាមួយ មេក្នុងស្រុក) និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឡជីវឧស្ម័ន ដល់ម្ចាស់សត្វ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

⁃ ចុះមើលកសិករចិញ្ចឹមទា និងសាកសួរពីតម្លៃស៊ុតទា មួយគ្រាប់350រៀល និងស៊ុតមាន់មួយគ្រាប់320រៀល នៅស្រុកពារាំង ខេត្តព្រៃវែង។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៨៧៧០០គ្រាប់

⁃ ស៊ុតមាន់ ១៧៤០០គ្រាប់

⁃ គោ ១៩៩ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។

ចំនួនអ្នកចូលទស្សនា
Flag Counter