ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ការងារវារីវប្បកម្មមានដូចខាងក្រោម ៖
ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន១០៤ គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ០,៩០តោន ត្រីកាបសាមញ្ញ ០,៦០តោន ត្រីកាបឥណ្ឌា ០,៨០តោន ត្រីអណ្ដែង ១៦,៩០តោន ត្រីឆ្ពិន ៣,៥៩តោន ត្រីប្រា ៦២,៦០តោន ត្រីពោ ១,៥០តោន ត្រីឆ្ដោ ១,៦០តោន ត្រីរ៉ស់ ៦,២០តោន ត្រីកន្ធរ ០,២០តោន ត្រីកាហែ ០,៤០តោន និងត្រីក្រាញ់ ០,៤១តោន។
សរុប ៩៥,៧០តោន (តម្លៃត្រីមធ្យម ៥ ៨១៦ រៀល/គ.ក្រ) ស្មើថ្លៃសរុប ៥៥៦ ៥៩១ ២០០ រៀល ស្មើនឹង ១៣៧ ៤២៩,៩៣ ដុល្លារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម