មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្ដ្រីក្រោមឱវាទចុះស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកតាពុត កន្លែងអភិរក្សជលផល បាន១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
ចេញ​ផ្សាយ ១៥ មីនា ២០២៤
203

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ការងារពង្រឹងការអនុវត្ដច្បាប់មានដូចខាងក្រោម ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្ដ្រីក្រោមឱវាទចុះស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកតាពុត កន្លែងអភិរក្សជលផល ភូមិជ្រៃឧត្ដមម ឃុំក្រាំងតាយ៉ង ស្រុកពាមជរបាន១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន លូស្បៃនិងចំនួន១២ មាត់ របាំងព្រួលមុងប្រវែង៤២០ម៉ែត្រ បង្កោលចម្រឹងចំនួន២០០ដើម ចាក់លែងត្រីចម្រុះចំនួន១០គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter