ព័ត៌មានសង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ១៥ មីនា ២០២៤
223

ព័ត៌មានសង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដូចខាងក្រោម៖

១.-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖

-ពុំមានការបណ្តុះកូនឈើបន្ថែម។

-បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងបន្តចាយចែកកូនឈើជូនប្រជាពលរដ្ឋតាមការស្នើសុំជាក់ស្តែង។

២.ការងារពង្រឹងការអនុវត្តច្បាប់៖

- កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២ និង៣០នាទីយប់ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស និងកងកម្លាំងរាជអាវុធហត្ថស្រុកពាមរក៏ ចុះល្បាតបង្រ្កាបបទល្មើសព្រៃឈើ បានចាប់ឃាត់រថយន្តសាំងយ៉ុងកែច្នៃចំនួន០១គ្រឿង ព៌ណទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2R-7305 ដឹកធ្យូងចំនួន០៥តោន នៅចំណុចភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ បច្ចុប្បន្នវត្ថុតាងបទល្មើសខាងលើសមត្ថកិច្ចយកមករក្សាទុកបណ្ដោះអាសន្ននៅក្នុងបរិវេន សួនបណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។

៣.ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ

-ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៧៥ កន្លែងនិងរោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ ក្រុមហ៊ុន YLT International Co.,Ltd ០១កន្លែង ។

-មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកកត់ត្រាការចរាចរ ផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង បានចំនួន០១កន្លែង។

ចំនួនអ្នកចូលទស្សនា
Flag Counter