ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ៖
⁃ គោ 375,792ក្បាល
⁃ ក្របី20,637ក្បាល
⁃ សេះ104ក្បាល
⁃ ជ្រូក57,927ក្បាល
⁃ ចៀម83ក្បាល
⁃ ពពែ3,145ក្បាល
⁃ មាន់2,875,132ក្បាល
⁃ ទា 1,220,022ក្បាល។
2. ការងារផលិតកម្ម
⁃ បានធ្វើបង្ហាញការធ្វើចំបើងផ្អាប់ ផ្ទះកសិករឈ្មោះ លាស់ សាវី ចំនួន១០០គីឡូ មានកសិករចូលរួម8នាក់ ។
⁃ បង្កាត់សិប្បនិម្មិតជ្រូក បាន ១ មេ (បា ឌុយរុក បង្កាត់ជាមួយមេកូនកាត់ក្នុងស្រុក) នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
⁃ ចុះបាញ់ថ្នាំសម្លាប់មេរោគ ចែកថ្នាំសម្លាប់មេរោគ និងសាកសួរតម្លៃស៊ុតទាកសិករ នាត នីមានទា2700ក្បាល តម្លៃ មួយគ្រាប់370រៀល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៩៨០០គ្រាប់
⁃ ស៊ុតមាន់ ១៧៧០០គ្រាប់
⁃ គោ ២០១ក្បាល ។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។
3. ការងារចាក់វ៉ាក់សាំង
⁃ បានដឹកនាំពេទ្យសត្វភូមិសហការជាមួយអជ្ញាធរភូមិ ឃុំចុះចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី ជាលទ្ធផល ចាក់បាន គោ៩៩៩ក្បាល ក្របី ១៥៦ក្បាល នៅស្រុក ពាមជរ ស្រុកកំពង់ត្របែក ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
4. ការងារបសុព្យាបាល
⁃ បានដឹកនាំពេទ្យសត្វភូមិ ព្យាបាលគោឈឺ២ក្បាលរោគសញ្ញាក្តៅ រាគម្ចាស់ឈ្មោះ គង់ ធិន ភូមិពោធិថ្មី ឃុំកោះសំពៅ និងព្យាបាលគោ១ក្បាលទៀត ម្ចាស់ឈ្មោះ សឿន ឡៃ នៅភូមិស្វាយអណ្តូងឃុំកោះសំពៅ រោគសញ្ញាជំងឺ គោកើតកូនហើយគ្មានទឹកដោះ ។
III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
⁃ ចុះផ្សព្វផ្សាយឡជីវឧស្ម័ន នៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានអ្នកចូលរួម អនុភូមិ ១នាក់ BCA២នាក់ កសិករ១១នាក់ ។