កសិករចិញ្ចឹមត្រីចំនួន៧៨ គ្រួសារ បានប្រមូលផលវារីវប្បកម្ម សរុប៩៨,៣០តោន ។
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២៤
225

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ការងារវារីវប្បកម្មមានដូចខាងក្រោម ៖

កសិករចិញ្ចឹមត្រីចំនួន៧៨ គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា១,៣៥តោន ត្រីកាបសាមញ្ញ ០,៦០តោន ត្រីកាបឥណ្ឌា ១,១៥តោន ត្រីអណ្ដែង ១០,១៥តោន ត្រីឆ្ពិន ១,១៥តោន ត្រីប្រា ៧៦,៣០តោន ត្រីពោ ២,៧០តោន ត្រីឆ្ដោ ២,០៣ ត្រីរ៉ស់ ១,២៥តោន ត្រីកន្ធរ ០,៤០ ត្រីកាហែ ០,៦៥តោន និងត្រីក្រាញ់ ០,៥៧តោន។

សរុប៩៨,៣០តោន (តម្លៃត្រីមធ្យម៥ ៨៩៣រៀល/គ.ក្រ) ស្មើថ្លៃសរុបចំនួន៥៧៩ ២២១ ៥០០ រៀល ស្មើនឹង១៤១ ២៧៣,៥៤ ដុល្លារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter