មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងមន្រ្តីក្រោមឱវាទចុះស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលអនុវត្តបាន០១ករណី
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២៤
222

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ការពង្រឹងការអនុវត្ដច្បាប់មានដូចខាងក្រោម ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងមន្រ្តីក្រោមឱវាទចុះស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចអូព្រៃឈើទាល ភូមិព្រៃឈើទាល ឃុំសំរោង ស្រុកស្វាយអន្ទរ អនុវត្តបាន០១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

វត្ថុតាងត្រូវបាន បំផ្លាញចោលនៅនឹងកន្លែងនេសាទ មាន លូស្បៃមុងចំនួន១៧មាត់ របាំងព្រួលស្បៃមុងប្រវែង ៨៥០ម៉ែត្រ បង្កោលចម្រឹងចំនួន២៨៥ដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter