កសិករចិញ្ចឹមត្រីចំនួន៧៩ គ្រួសារ បានប្រមូលផលវារីវប្បកម្ម សរុប៩៥,៤០តោន និងចុះស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលអនុវត្តបាន០១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២៤
350

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានដូចខាងក្រោម ៖

១-សម្រាប់ការងារវារីវប្បកម្ម ៖កសិករចិញ្ចឹមត្រីចំនួន៧៩ គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា១,១០តោន ត្រីកាបសាមញ្ញ០,៤០តោន ត្រីកាបស០,១០តោន ត្រីកាបឥណ្ឌា១តោន ត្រីអណ្ដែង១៣,៤០តោន ត្រីឆ្ពិន១,៧៥តោន ត្រីប្រា៧០,៨០តោន ត្រីពោ៤,៣០តោន ត្រីឆ្ដោ០,៤០ ត្រីរ៉ស់០,៨៥តោន ត្រីកន្ធរ០,១៥ ត្រីកាហែ០,៦៥តោន ត្រីក្រាញ់០,៥០តោន សរុប៩៥,៤០តោន (តម្លៃត្រីមធ្យម៥ ៨៧០រៀល/គ.ក្រ) ស្មើថ្លៃសរុបចំនួន៥៥៩ ៩៩៨ ០០០ រៀល ស្មើនឹង១៣៦ ៥៨៤,៨៨ ដុល្លារ ។

២-ការពង្រឹងការអនុវត្ដច្បាប់មានដូចខាងក្រោម៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងមន្រ្តីក្រោមឱវាទចុះស្រាវជ្រាវ ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកកេះ ភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបាន០១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមានលូស្បៃមុងចំនួន១៨មាត់ របាំងព្រួលស្បៃមុងប្រវែង៩៥០ម៉ែត្រ បង្កោលចម្រឹងចំនួន៣០០ដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter