មន្ត្រីជំនាញបានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលអនុវត្តបាន១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៤
194

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការពង្រឹងការអនុវត្ដច្បាប់ដូចខាងក្រោម ៖ លោក ងិន សុខ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់ក្រោមឱវាទបានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចប្រឡាយទួលថ្លែន ភូមិគោសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ អនុវត្តបាន១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ វត្ថុតាងត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន លូស្បៃមុងចំនួន១៤ មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ១០០ ម៉ែត្រ បង្គោលចម្រឹងចំនួន៤០០ ដើម បានចាក់លែងត្រីចម្រុះលែងចូលទៅក្នុងធម្មជាតវិញចំនួន ១០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter