ពិធីមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្ត២០២៤ របស់សហគមន៍កសិកម្មបាភ្នំមានជ័យ
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២៤
234

នៅព្រឹកថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្ត២០២៤ របស់សហគមន៍កសិកម្មបាភ្នំមានជ័យ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំស្រុកបាភ្នំ ខេត្តព្រៃវែង និងលោកស្រី អាត ឌីណាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍លោកអ៊ុន អាត អនុប្រធានការិយាល័យអភិវឌ្ឍន៌សហគមន៌ និងលោក ហែម សេដ្ឋាមន្រ្ដីការិយាល័យអភិវឌ្ឍន៌សហគមន៌កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

នៅក្នុងកម្មវិធីថ្ងៃនេះអញ្ជើញចូលរួមជាភ្ញៀវកិត្ដិយសមាន៖

-លោកស្រី ឡេង លក្ខិណា អភិបាលរងស្រុកបាភ្នំ

-លោកព្រំ សុផាត ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិបរិស្ថានស្រុកបាភ្នំ

-លោក មិន សុភ័ណ្ឌ ប្រធានអង្ការAVSF

-លោក រស់ ប៊ុនថន ក្រុមប្រឹក្សាឃុំជើងភ្នំ ក្នុងកម្មវិធីនោះដែរអ្នកចូលរួមសរុបចំនួន ១០៧នាក់ ស្រី៣២នាក់។

• លទ្ឋផលសំខាន់ៗមាន៖

សមាជិកសរុប ២២៣នាក់ ស្រី៩៧នាក់ និងមានភាគហ៊ុនសរុប២ ៩៦៨ហ៊ុន សហគមន៍មានមុខរបរ៖ ទីផ្សារស្រូវពូជ ផ្គត់ផ្គងជី និងថ្នាំ+វ៉ាក់សាំង ប្រាក់ចំណេញប្រចាំឆ្នាំបានសរុប ៣០ ១៤៧ ៨៦៥៛ និងបានភាគលាភ ១ហ៊ុន ១១ ០០០រៀល

រៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម សម្រាប់អាណត្តិថ្មី៖

ក~ក្រុមប្រឹក្សាភិបាល ឈរឈ្មោះចំនួន ៩នាក់ លទ្ធផលនៃកាបោះឆ្នោតជ្រើសរើស ៥ រូប លទ្ឋផលជាប់ឆ្នោតមាន៖

១ - លោក ឃុន សាអែម (ប្រធាន)

២- លោក និល សុភាព (អនុប្រធាន)

៣- លោកស្រី ម៉ាង គង្គា (ហិរញ្ញឹក)

៤- លោក ជិន ម៉ុល (លេខាធិការ)

៥- លោកស្រី ម៉េង នាង (សមាជិក)។

ខ~គណៈកម្មាធិការត្រួតពិនិត្យ ឈរឈ្មោះចំនួន ៥នាក់ លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ៣រូប ជាប់ឆ្នោត៖

១- លោកគង ម៉ុន (ប្រធាន)

២- លោកស្រី អុិត រក្សា (អនុប្រធាន)

៣- លោក កុង គាត (សមាជិក)

• ផែនការឆ្នាំ២០២៤

-បង្កើនសមាជិក និងបង្កើនភាគហ៊ុន

-បង្កើនគុណភាពផលិតពូជស្រូវអោយបានកាន់តែប្រសើរឡើងថែមទៀត

-បង្កើនការផ្គត់ផ្គង់ធាតុចូលកសិកម្ម

-បន្តខិតខំស្វែងរកកិច្ចសហការជាមួយអង្គការដៃគូរអភិវឌ្ឃន៍អោយបានល្អបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter