ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនិងថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ៖
⁃ គោ 375,792ក្បាល
⁃ ក្របី20,637ក្បាល
⁃ សេះ104ក្បាល
⁃ ជ្រូក57,927ក្បាល
⁃ ចៀម83ក្បាល
⁃ ពពែ3,145ក្បាល
⁃ មាន់2,875,132ក្បាល
⁃ ទា 1,220,022ក្បាល
2. ការងារផលិតកម្ម
⁃ មន្ត្រីជំនាញបានចុះត្រួតពិនិត្យ និងផ្ដល់បច្ចេកទេសបាញ់ថ្នាំសម្លាប់មេរោគនៅកសិដ្ឋានចិញ្ចឹមសត្វមាន់ទើបសាងសង់រួច ១កន្លែង ដើម្បីដាក់សត្វមាន់ចិញ្ចឹម ជាប្រភេទសត្វមាន់ចិញ្ចឹមយកស៊ុតលក់ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៧៨០០គ្រាប់
⁃ ស៊ុតមាន់ ១៧៣០០គ្រាប់
⁃ គោ ១៩៤ក្បាល
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារចាក់វ៉ាក់សាំង
មន្ត្រីជំនាញបានដឹកនាំភ្នាក់ងារសុខភាពយសត្វភូមិសហការជាមួយអជ្ញាធរភូមិ ឃុំ ចុះចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី ជាលទ្ធផល ចាក់បាន គោ១២១ក្បាល នៅភូមិស្រុក ពារាំង ស្រុកព្រះស្តេច ខេត្តព្រៃវែង។