មន្ត្រីជំនាញខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៧៥ កន្លែងនិងរោងសន្និធិ នៅក្នុងខេត្តព្រៃវែង។
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២៤
286

ព័ត៌មានសង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

១. ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖

- ពុំមានការបណ្តុះកូនឈើបន្ថែម។

- បានផ្ដល់កូនឈើធំៗចំនួន០៧ដើមដល់សាលាស្រុកំចាយមារ សម្រាប់ថ្នាក់ដឹកនាំដាំក្នុងពិធីផ្សេងៗ។

- បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងបន្តចាយចែកកូនឈើជូនប្រជាពលរដ្ឋតាមការស្នើសុំជាក់ស្តែង។

២. ការងារពង្រឹងការអនុវត្តច្បាប់៖

- មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃ ឈើ បានល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើសដឹកជញ្ជូនផល អនុផលព្រៃឈើ តាមគោលមដៅផ្លូវជាតិលេខ១១ ក្នុងភូមិសាស្ត្រស្រុកស្រុកស្វាយអន្ទរ ស្រុកកញ្ច្រៀច និងភូមិសាស្ត្រស្រុកកំចាយមារចំនួន០១លើ និងតាមគោលដៅផ្លូវ ជាតិ លេខ១ក្នុងភូមិសាស្ត្រស្រុកកំពង់ ត្របែក និងស្រុកព្រះស្តេច ស្រុកពាមរក៍(អ្នកលឿង)ចំនួន០២លើកនិងទប់ស្កាត់បទល្មើសការកាប់ រានដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិ(ដីស្ថានីយ៍ដាំឈើ) ក្នុងភូមិសាស្ត្រស្រុកកំចាយ មារ ពុំមានជួបប្រទះបទល្មើសទេ។

- ចុះស្រាវជ្រាវស្រង់ទិន្នន័យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ ក្នុងស្រុកកំពង់ត្របែក០១កន្លែង និងស្រុកព្រះស្ដេច០១កន្លែង។

៣. ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ៖

- ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៧៥ កន្លែងនិងរោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ក្រុមហ៊ុន YLT International Co.,Ltd ០១កន្លែង ។

- ផ្នែកសង្កាត់រដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះផ្សព្វផ្សាយសេចក្ដីជូនដំណឹង និងចុះវាយតម្លៃការស្នើសុំបន្តសុពលភាពលិខិតអនុញាតបង្កើតរោងសន្និធិ និង រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូចសម្រាប់ឆ្នាំ២០២៤ ដល់អាជីវករបានចំនួន០៩ទីតាំង ក្នុងស្រុកស្វាយអន្ទរ ០៦កន្លែង និងស្រុកព្រះស្ដេច០៣កន្លែង ក្នុងខេត្តព្រៃវែង។

៤. ការចូលរួមសិក្ខាសាលា និងប្រជុំផ្សេងៗ

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមប្រជុំចំនួន០១លើក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter