កសិករចិញ្ចឹមត្រីចំនួន ៧៩គ្រួសារ បានប្រមូលផលវារីវប្បកម្ម សរុប ៨១,៣០តោន។
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២៤
224

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស .២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការងារវារីវប្បកម្មមានដូចខាងក្រោម ៖

ស្ថិតិវារីវប្បកម្ម ៖ កសិករចិញ្ចឹមត្រីចំនួន ៧៩គ្រួសារ បានប្រមូលផលវារីវប្បកម្មមានត្រីទីឡាព្យា ០,៦៧តោន ត្រីកាបសាមញ្ញ ០,១០តោន ត្រីកាបឥណ្ឌា ០,៤៥តោន ត្រីអណ្ដែង ៩,០៨តោន ត្រីឆ្ពិន ១,០៥តោន ត្រីប្រា ៥៥,៧៥តោន ត្រីពោ ០,៥០តោន ត្រីឆ្ដោ ១៣,០៥តោន ត្រីរ៉ស់ ០,៣០តោន ត្រីកន្ធរ ០,០៥តោន ត្រីកាហែ ០,១៥តោន និងត្រីក្រាញ់ ០,១៥តោន ។

សរុប ៨១,៣០តោន (តម្លៃត្រីមធ្យម៦ ៦៣០រៀល/គ.ក្រ) ចំណូលសរុបចំនួន៥៣៩ ០១៩ ០០០ រៀល ស្មើនឹង១៣១ ៤៦៨,០៥ ដុល្លារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter