ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ខែបន្ទាប់ ព្រមទាំងធ្វើការចែកថ្នាំសម្លាប់មេរោគ ក្រោមការឧបត្ថម្ភរបស់ខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដល់បណ្តាស្រុកក្រុងទាំង១៣ ចំនួន ៧៤៤លីត្រ។
I- ផ្នែកផលិតកម្ម
1. ការងារផលិតកម្ម
លោកប្រធានការិយាល័យ បានសហការជាមួយ លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានគម្រោងឡជីវឧស្ម័ន កម្ពុជា-ចិន ចុះមេីលឡដែលបានសាងសង់រួច រាល់ និងមានហ្គាស់ប្រេីប្រាស់ នៅស្រុកព្រះស្តេច ស្រុកកំពង់ត្របែក និងស្រុកពាមរក៍ ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង៖
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៩៨០០គ្រាប់
⁃ ស៊ុតមាន់ ១៧៨០០គ្រាប់
⁃ គោ ១៩៥ក្បាល ។
2. ការងារសុខភាពសាធារណៈ
ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារបសុព្យាបាល
ដឹកនាំពេទ្យសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក កូនជ្រូកដល់កសិករឈ្មោះ រដ្ថា នឿន មានចិញ្ចឹមជ្រូក 27ក្បាល (មេ 2ក្បាល កូន25ក្បាល ) ចាក់វ៉ាកសាំងបាន25ក្បាល នៅភូមិជ្រៃក្រាង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។