នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដោយសហការជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុៈអន្តរាគមន៍កន្លែងផ្ទុះជំងឺផ្តាសាយបក្សីនៅភូមិតាប្រ៉ុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែកដោយមានការចូលរួមពី៖
⁃ លោក នូ វនិកា ប្រធាននាយកដ្ឋាន សុខភាពសាធារណ បសុព្យាបាល និងសហការី ចំនួន ៥នាក់។
⁃ លោក ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងសហការី ចំនូន ២នាក់។
⁃ លោក ថោង សំណាង ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងសហការីចំនួន ៤នាក់។
ក្រោយពីក្រុមការងារចុះអន្តរាគមន៍ នៅកន្លែងផ្ទុះជំងឺបានលទ្ថផលដូចខាងក្រោម ៖
⁃ ប្រជាជនសរុប ១១៣៥នាក់ ស្រី៥៨៦នាក់
⁃ គ្រួសារសរុប ៣២៧គ្រួសារ
⁃ ខ្នងផ្ទះសរុប ២២៦ខ្នងផ្ទះ
⁃ សត្វបក្សីសរុប ៦៦៣០ក្បាល (មាន់៦០៤២ក្បាល ទាកប៉ា៤៣៤ក្បាល ក្ងាន១៥៤ក្បាល)
⁃ បក្សីឈឺ និងងាប់សរុប ៣៧៦៤ក្បាល ( មាន់៣៦២៥ក្បាល ទាកប៉ា១៣២ក្បាល ក្ងា ៧ក្បាល)
⁃ យកសំណាក៦ក្បាល (ទា៣ក្បាល មាន់៣ក្បាល បញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ បសុព្យាល
⁃ កំណត់តំបន់ហានិភ័យ
⁃ ផ្សព្វផ្សាយពីជំងឺផ្តាសាយដល់កសិករ ២កន្លែង មានអ្នកចូលរួម៧៨នាក់ ស្រី៥៨នាក់
⁃ បិទខិតប័ណ្ណតាមដើមឈើ អស់២៣៤សន្លឹក
⁃ ចែកខិតប័ណ្ណជំងឺផ្តាសាយបក្សី(តូច)ដល់កសិករ និងអាជ្ញាធរភូមិអស់១០០សន្លឹក
⁃ បាញ់ថ្នាំសម្លាប់មេរោគតាមខ្នងផ្ទះបាន ៣៥ខ្នងផ្ទះ ។
ផែនការបន្ត
⁃ ក្រុមការងារបានបន្តផ្សព្វផ្សាយជំងឺផ្តាសាយបក្សីដល់កសិករចិញ្ចឹមសត្វ
⁃ បាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងចិញ្ចឹម (តាមខ្នងផ្ទះ)
⁃ តាមដាន ជំងឺឆ្លងជាបន្តទៀតក្នុងភូមិ
⁃ យកសំណាកលើសត្វបន្តទៀត។