ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្រាប់ការងារវារីវប្បកម្ម៖
កសិករចិញ្ចឹមត្រីចំនួន ៣៥ គ្រួសារ បានប្រមូលផលវារីវប្បកម្ម មានដូចខាងក្រោម៖
- ត្រីទីឡាព្យា ០,៤៧តោន
- ត្រីកាបសាមញ្ញ ០,១០តោន
- ត្រីកាបឥណ្ឌា ០,២៨តោន
- ត្រីអណ្ដែង ៥,១៤តោន
- ត្រីឆ្ពិន ០,៧១តោន
- ត្រីប្រា ៤៩,២០តោន
- ត្រីពោ ៣,០៥តោន
- ត្រីរ៉ស់ ០,២៥តោន
- ត្រីកាហែ ០,២០តោន
- ត្រីក្រាញ់ ០,២០តោន ។
សរុប ៥៩,៦០តោន (តម្លៃត្រីមធ្យម ៥ ៧២៣៛/គ.ក្រ) ចំណូលសរុបចំនួន ៣៤១ ០៩០ ៨០០ រៀល ស្មើនឹង ៨៣ ១៩២,៨៨ ដុល្លារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម