កិច្ចប្រជុំស្ដីពី ការពិភាក្សា និងរៀបចំផែនការបង្កើតសហគមន៌ប្រើប្រាស់ទឹក ដឹកនាំដោយ ឯឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចេញ​ផ្សាយ ២៤ មករា ២០២៤
228

នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយមានការចាត់តំាងពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ជូនលោក ទេព សយ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៌សហគមន៌កសិកម្ម រួមជាមួយ លោក ឃុន សាឃឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ លោក សួន ស្រេង អភិបាលរងស្រុកស្វាយអន្ទរ លោកស្រី នាយក និងលោក នាយករងរដ្ឋបាលសាលាស្រុក លោក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យកសិកម្ម មេឃុំព្រៃខ្លា ឃុំស្វាយអន្ទរ ឃុំជាខ្លាង ឃុំមេបុណ្យ ឃុំអង្គរទ្រេត ឃុំដំរីពួន
លោក មេភូមិ ( ទាំង៣២ភូមិ ក្នុងឃុំចំនួន០៦ ) និងលោក ប្រធាន អនុប្រធាន និងហិរញ្ញិក នៃសហគមន៍ប្រើប្រាស់ទឹកស្រោចស្រពដីគោ ខ្សែរទី១
ដើម្បីចូលរួមកិច្ចប្រជុំស្ដីពី ការពិភាក្សា និងរៀបចំផែនការបង្កើតសហគមន៌ប្រើប្រាស់ទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
អ្នកចូលរួមសរុបចំនួន ១៤០នាក់ ស្រី០៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter