មន្ត្រីជំនាញបានចុះណែនាំ ផ្តល់បច្ចេកទេសចិញ្ចឹមជ្រូក ការធ្វើជីវសុវត្តិភាពជីវសុវត្ថិភាព ធ្វើវ៉ាក់សាំងតាមកម្មវិធី អនាម័យទ្រុង ស្នូកចំណី និងចែកថ្នាំសំលាប់ដល់កសិករ
ចេញ​ផ្សាយ ២៤ មករា ២០២៤
197

ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

១. ការចិញ្ចឹមសត្វ

⁃ ចុះតាមដានជម្ងឺសត្វរបស់កសិករ ឈ្មោះ អឿន មានចិញ្ចឹមជ្រូកមេ១២ក្បាល កូន ២១ក្បាល ណែនាំឲ្យធ្វើជីវសុវត្ថិភាពជាប្រចាំ ធ្វើវ៉ាក់សាំងតាមកម្មវិធី អនាមយ័ទ្រុង ស្នូក (ទឹក ចំណី) ចំណីដែលមានគុណភាព និងចែកថ្នាំសំលាប់មេរោគ១លីត្រ នៅភូមិម្រេញ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

-កសិករឈ្មោះ យិនសំ អាន មានចិញ្ចឹមជ្រូកមេ៨ក្បាល កូន២១ក្បាល បានណែនាំឲ្យធ្វើជីវសុវត្ថិភាព ធ្វើវ៉ាក់សាំងតាមកម្មវិធី អនាម័យទ្រុង ស្នូកចំណី និងចែកថ្នាំសំលាប់មេរោគ១លីត្រ នៅភូមិតាអឹម ឃុំអង្គសស្រុកមេសាង

-កសិករឈ្មោះ បា លី នៅភូមិព្រែកថ្មីមានជ្រូកសាច់១០ក្បាល ។

II- ផ្នែកបសុព្យាបាល

១. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៨២៨០០គ្រាប់

⁃ ស៊ុតមាន់ ១៧៦០០គ្រាប់

⁃ គោ ១៩៦ក្បាល

២. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

៣. ការងារបសុព្យាបាល

⁃ ផ្តល់ថ្នាំ និងសម្ភារះបសុពេទ្យមួយចំនួនដល់ពេទ្យសត្វ ភូមិ និងសាកសួរតម្លៃស៊ុតទា 1គ្រាប់ តម្លៃ 390រៀល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ។

ចំនួនអ្នកចូលទស្សនា
Flag Counter