ផ្នែករដ្ឋបាលជលផលកំពង់លាវ ដឹកនាំដោយលោកកង សុវណ្ណារ៉ា បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវនិង ពារាំង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបាន០១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
ចេញ​ផ្សាយ ២៤ មករា ២០២៤
168

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្រាប់ការពង្រឹងការអនុវត្ដច្បាប់ ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ ដឹកនាំដោយលោកកង សុវណ្ណារ៉ា បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវនិង ពារាំង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចវាលទំនាប ភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង អនុវត្តបាន០១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។ វត្ថុតាងត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន លូស្បៃមុងចំនួន១៧មាត់ របាំងព្រួលស្បៃមុងប្រវែង៨៥០ម៉ែត្រ បង្គោល ចម្រឹងចំនួន២៨០ដើមបានចាក់លែងត្រីចម្រុះចំនួន១០គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter