មន្ត្រីជំនាញបានដឹកនាំផ្នែករដ្ឋបាល ជលផលស្ទឹងស្លូត និងសង្កាត់ក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល អនុវត្តបាន១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង នៅចំណុចអូរថ្ងាន់ ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចេញ​ផ្សាយ ១៨ មករា ២០២៤
174

ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្រាប់ការងារពង្រឹងការអនុវត្ដច្បាប់៖

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក ងិន សុខ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាល ជលផលស្ទឹងស្លូត និងសង្កាត់ក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចអូរថ្ងាន់ ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ អនុវត្តបាន១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

វត្ថុតាងត្រូវបានបានរុះរើ បំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន លូស្បៃមុងចំនួន ១៨មាត់ របាំងព្រួលស្បៃមុងប្រវែង១ ៤០០ម៉ែត្រ បង្គោលចម្រឹងចំនួន៥២០ដើម ចាក់លែងត្រីចម្រុះចំនួន១០គក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter