ព័ត៌មានសង្ខេបស្តីពីលទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មានដូចខាងក្រោម ៖
១- ការងារវារីវប្បកម្ម ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន២១ គ្រួសារ បានប្រមូលផលវារីវប្បកម្ម មានត្រីទីឡាព្យា០,២០តោន ត្រីអណ្ដែង៣,៦០តោន ត្រីឆ្ពិន០,៤៥តោន ត្រីប្រា៤៣,៧០តោន ត្រីក្រាញ់០,១៥តោន សរុប៤៨,១០តោន (តម្លៃត្រីមធ្យម៥ ០៤៩៛/គ.ក្រ) ចំណូលសរុបចំនួន២៤២ ៨៣៥ ០០០ រៀល ស្មើនឹង៥៩ ២២៨,០៥ ដុល្លារ ។
២-ការងារកែច្នៃ និងគុណភាពផលផលិតផលជលផល៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង ដឹកនាំដោយលោក អូន ស៊ីណាត នាយខណ្ឌ បានចុះទៅពិនិត្យកន្លែងកែច្នៃត្រីសម្រាប់ប្រមូលព័ត៌មានលក្ខណៈបច្ចេកទេសកែច្នៃ របស់កសិករចំនួន៦កន្លែងនៅស្រុកពាមរក៍ មានឈ្មោះប៊ុន ធឿន កែច្នៃត្រីងៀតបាន១០គក្រ/ថ្ងៃ ឈ្មោះភាវ ថាវ កែច្នៃត្រីងៀតបាន៣០គក្រ/ថ្ងៃ ឈ្មោះប៊ុន រ៉េត កែច្នៃត្រីងៀតបាន១០/ថ្ងៃ ឈ្មោះថៃ ទិត កែច្នៃត្រីងៀតបាន២០គក្រ/ថ្ងៃ ឈ្មោះស បៀ កែច្នៃត្រីប្រហុកបាន២០គក្រ/ថ្ងៃ ឈ្មោះហៀង នឿន កែច្នៃត្រីប្រហុកបាន១០គក្រ/ថ្ងៃ ។