នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មន្រ្តីជំនាញរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបន្តអនុវត្តសកម្មភាពការងារបន្តទៀត បានលទ្ធផលដូចខាងក្រោម៖
⁃ បានចុះផ្សព្វផ្សាយនិងចែកខិតបណ្ណ័ដល់កសិករ នៅភូមិកំពង់ស្លែង ចំនួន 36សន្លឹក និងភូមិទ័ពស្តេចបានចំនួន43 សន្លឹក
⁃ តាមការចុះអង្កេតតាមដានស្ថានភាពជំងឺសត្វលើបក្សីទាំង២ភូមិ មកដល់ពេលនេះមិនមានឃើញបក្សីឈឺ ឬងាប់បន្តទៀតទេ ផែនការបន្ត
⁃ ក្រុមការងារនិងបន្តផ្សព្វផ្សាយជំងឺផ្តាសាយបក្សីដល់កសិករចិញ្ចឹមសត្វជាបន្តទៀត ⁃ តាមដាន ជំងឺឆ្លងនៅក្នុងភូមិជាបន្តទៀត ⁃ ធ្វើការសហការជាមួយសុខាភិបាល អាជ្ញាធរដែនដី និងអ្នកពាក់ពន្ធផ្សេងៗទៀត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម