ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីអញ្ជើញចុះត្រួតពិនិត្យស្ថានីយបូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង
ចេញ​ផ្សាយ ០៨ មករា ២០២៤
217

នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកស៊ីធរកណ្ដាល អភិបាលស្រុកស្វាយអន្ទរ និងមេឃុំទាំង៦ ព្រមទាំងសហគមន៍ប្រើប្រាស់ទឹក បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីអញ្ជើញចុះត្រួតពិនិត្យស្ថានីយបូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ជាលើកទី២ ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេវ៉ៃគោ ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង២៨គ.ម ហូរឆ្លងកាត់ស្រុកចំនួន៣ គឺស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។

ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងលើកទី១ មានចំនួន២.៩៦៩ហិកតា ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវវស្សាក្នុងឃុំទាំង៦នៃស្រុកស្វាយអន្ទរ គឺឃុំព្រៃខ្លា ,ជាខ្លាង ,ស្វាយអន្ទរ ,​អង្គរទ្រេត ,មេបុណ្យ និងដំរីពួន។ សូមបញ្ជាក់ជូនថា ប្រភពទឹកនៃស្ថានីយបូមទឹកទី២នេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១។

ចំនួនអ្នកចូលទស្សនា
Flag Counter