នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ី កាឌុំ ប្រធានការិយាល័យផែនការគណនេយ្យ និងលោក ប៊ុន សាខន ប្រធានការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម រូមជាមួយ ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកកំពង់ត្របែក និងមេឃុំទាំង៥ ព្រមទាំងសហគមន៍ប្រើប្រាស់ទឹក បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកទី៣ ដែលស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ដែលបានចាប់ផ្តើមបូមទឹកពីស្ថានីយបូមទឹកទី៣(វ៉ៃគោ២) ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ដែលមានប្រវែង១៧.៧៦គ.ម ។
ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី១ មានចំនួនផ្ទៃដីចំនួន ៧៦០.៦០ហិកតា មានប្រជាពលរដ្ឋចំនួន៧២០គ្រួសារ ដែលធ្វើលើផ្ទៃដីស្រូវរដូវវស្សាក្នុងឃុំទាំង៥នៃស្រុកកំពង់ត្របែក គឺឃុំអន្សោង ,ចាម ,ជាងដែក ,ព្រៃពោន, ថ្កូវ ។