កសិករចិញ្ចឹមត្រីចំនួន ៨គ្រួសារ បានប្រមូលផលវារីវប្បកម្ម សរុបចំនួន ១១តោន នៅខេត្តព្រៃវែង ។
ចេញ​ផ្សាយ ០៣ មករា ២០២៤
175

ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សម្រាប់ការងារវារីវប្បកម្ម ៖

ស្ថិតិវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ៨គ្រួសារ បានប្រមូលផលវារីវប្បកម្ម មានត្រីអណ្ដែង ០,៦០តោន ត្រីឆ្ពិន ០,៣០តោន ត្រីប្រា ៩,៩៥តោន ត្រីរ៉ស់ ០,០៥តោន ត្រីក្រាញ់ ០,១០តោន។ សរុបចំនួន ១១តោន (តម្លៃត្រីមធ្យម៥ ១០៣៛/គ.ក្រ) ។

ចំណូលសរុបចំនួន ៥៦ ១៣៣ ០០០រៀល ស្មើនឹង ១៣ ៦៩០,៩៨ ដុល្លារអាមេរិក ។

ចំនួនអ្នកចូលទស្សនា
Flag Counter