ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 375,792ក្បាល
⁃ ក្របី20,637ក្បាល
⁃ សេះ104ក្បាល
⁃ ជ្រូក57,927ក្បាល
⁃ ចៀម83ក្បាល
⁃ ពពែ3,145ក្បាល
⁃ មាន់2,875,132ក្បាល
⁃ ទា 1,220,022ក្បាល។
2. ការងារចិញ្ចឹមសត្វ ៖ ចុះណែនាំបច្ចេកចិញ្ចឹមសត្វដល់កសិករចំនួន2គ្រួសារ ១កសិករ សៀក សុីណែត មាន ជ្រូកមេ 1ក្បាល កូន13ក្បាល គោចំនួន13ក្បាលនិងមាន់ចំនួន150ក្បាល ២កសិករ ញ៉ាញ់ ធា មានមេជ្រូកផើមចំនួន2ក្បាលនៅភូមិទីលេង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងបានណែនាំពី ការផ្ដល់ចំណី ការចាក់ថ្នាំការពារជម្ងឺ ការធ្វើវិធានជីវសុវត្ថភាព ការសាងសង់ឡរជីវឧស្មន័ និងបានផ្ដល់ថ្នាំសំលាប់មេរោគចំនួន2លីត្រសំរាប់បាញ់លើផ្ទៃដីចំនួន350ម៉ែត្រការេ ។
3. ការងារបង្កាត់សិប្បនិម្មិត៖ បង្កាត់សិប្បនិមិ្មតគោបាន ១ មេ នៅស្រុកពារាំង បាពូជឥណ្ឌូប្រេស៊ីល ឈ្មោះ ចៅ ផ្លយ បង្កាត់ជាមួយមេក្នុងស្រុក។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧២៥០០គ្រាប់
⁃ ស៊ុតមាន់ ១៧៧០០គ្រាប់
⁃ គោ ១៩៦ក្បាល។
2. ការងារសុខភាពសាធារណៈ ៖ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារបសុព្យាបាល
⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងសាទឹកគោក្របី បានគោចំនួន៣៤០ក្បាល ក្របី៥ក្បាល នៅស្រុកមេសាង និងស្រុកពារាំង ខេត្តព្រៃវែង បានផ្សព្វផ្សាយពីការធ្វើចំបើងផ្អាប់ដល់ម្ចាស់សត្វ ជំរុញការសាងសង់ឡជីវឧស្ម័ន ។
⁃ ចុះព្យាបាលគោឈឺចំនួន ២ក្បាល របស់កសិករឈ្មោះ រា មុំ នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។