មន្ត្រីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងសាទឹក សត្វគោចំនួន ១៩៧ក្បាល និងសត្វក្របីចំនួន ២០ក្បាល នៅស្រុកពារាំង ស្រុកស្វាយអន្ទរ និងស្រុកពោធ៍រៀង ខេត្តព្រៃវែង។
ចេញ​ផ្សាយ ២៦ ធ្នូ ២០២៣
150

ស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1-ការងារចិញ្ចឹមសត្វ

⁃ បង្កាត់សិប្បនិម្មិតគោ បាន ១ មេ នៅស្រុកស្វាយអន្ទរ (បា ពូជឥណ្ឌូប្រេស៊ីល បង្កាត់ មេក្នុងស្រុក) ។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៧៦១០០គ្រាប់ ⁃ ស៊ុតមាន់ ១៧៦០០គ្រាប់

⁃ គោ ១៩៦ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ការចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។ ⁃ ចុះណែនាំអាជីវលក់សាច់ជ្រូក អំពីច្បាប់អាជីវកម្ម និងណែនាំកសិករចញ្ចឹមជ្រូកធ្វើអនាមយ័សំអាតកន្លែងចឹញ្ចឹម នៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

3. ការងារបសុព្យាបាល

⁃ មន្ត្រីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងសាទឹកគោក្របី បានគោចំនួន ១៩៧ក្បាល ក្របី២០ក្បាល នៅស្រុកពារាំង ស្រុកស្វាយអន្ទរ និងស្រុកពោធ៍រៀង ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter