ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម ៖
1. ការងារស្ថិតិសត្វ ៖
⁃ គោ 371.185ក្បាល
⁃ ក្របី19.358ក្បាល
⁃ សេះ130ក្បាល
⁃ ជ្រូក29.523ក្បាល
⁃ ចៀម171ក្បាល
⁃ ពពែ2.708ក្បាល
⁃ មាន់2.870.574ក្បាល
⁃ ទា 1.144.802ក្បាល។
2. ការងារចិញ្ចឹមសត្វ៖
⁃ ចុះពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករឈ្មោះសាយគន្ធាចិញ្ជឹមគោចំនួន២៦ក្បាលនិងបានពន្យល់អោយគាត់ចេះអនាមយ័និងចាក់វ៉ាក់សាំងអោយបានគ្រប់គ្រាន់ កសិករ អ៊ូ សីហា ចិញ្ចឹមទាពងចំនួន 2500ក្បាល នៅភូមិ បី ឃុំ ប្រសាទ ណែនាំពីវិធានជីវសុវត្តិភាពកសិករឈ្មោះ អ៊ុត ឈឿន នៅភូមិព្រៃស្រមោច ឃុំអង្គររាជ្យ មានមាន់សរុប50ក្បាល កសិករសឹន ចបនៅភូមិត្រោកឃុំជីផុចស្រុកមេសាងចិញ្ចឹមមាន់១៥០០ក្បាលបានណែនាំឲ្យធ្វើជីវសុវតិភាពជាប្រចាំនិងត្រួតពិនិត្យការលក់ថ្នាំសត្វ ឲ្យទុកដាក់តាមបច្ចេសទេសដើម្បីធានាគុណភាព និងសុវត្ថិភាព ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង៖
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៩១០០គ្រាប់
⁃ ស៊ុតមាន់ ១៨៦០០គ្រាប់
⁃ គោ ១៩២ក្បាល ។
2-ការងារសុខភាពសាធារណៈ៖
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3-ការងារបសុព្យាបាល៖
⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងសាទឹកគោក្របី បានគោចំនួន៩៥៧ក្បាល ក្របី៥៥ក្បាល នៅស្រុកពារាំងនិងស្រុកស្វាយអន្ទរ ស្រុកមេសាង ស្រុកពាមរក៍ និងស្រុកពាមជរ ។
⁃ ចុះពិនិត្យមេីលការតាំងលក់ថ្នាំសត្វ និងចំណីសត្វឈ្មោះ សេក ចប៉ុញ្ញានៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។