មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យ ណែនាំពីបច្ចេកទេសចិញ្ចឹមសត្វ ចាក់វ៉ាក់សាំងការពារជំងឺឆ្លង វិធីធ្វើជីវសុវត្ថិភាព និងផ្តល់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមសត្វនៅក្នុងខេត្តព្រៃវែង។
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២៣
248

ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1-ការងារចិញ្ចឹមសត្វ៖

មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យ ណែនាំពីបច្ចេកទេសចិញ្ចឹមសត្វ ចាក់វ៉ាក់សាំងការពារជំងឺឆ្លង វិធីធ្វើជីវសុវត្ថិភាព និងផ្តល់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមសត្វនៅក្នុងខេត្តព្រៃវែងរួមមាន៖

- កសិករឈ្មោះ ពិន ប៊ុនធឿន ចិញ្ចឹមជ្រូកសាច់ចំនួន ២៧ក្បាល និងជំទង់ចំនួន ២១ក្បាល និងផ្តល់ថ្នាំសំលាប់មេរោគចំនួន ២លីត្រ នៅភូមិស្រះថ្កូវឃុំកំពង់សឹង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

- កសិករឈ្មោះ យាន សុខុម ចិញ្ចឹមជ្រូកមេចំនួន ៧ក្បាល និងកូនចំនួន ៣១ក្បាល និងចែកថ្នាំសំលាប់មេរោគចំនួន ២លីត្រ នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

- កសិករឈ្មោះ ធូ ថា ចិញ្ចឹមក្របីចំនួន ២៣ក្បាល នៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

- កសិករឈ្មោះ ចាន់ ណាមុំ ចិញ្ចឹមទាចំនួន ២១៥០ក្បាល នៅភូមិព្រៃមាស។ - កសិករឈ្មោះ ឃ្លោក ប៊ុនឡា ដាំស្មៅចំនួន ៤អា នៅភូមិព្រៃមាស។

- បង្កាត់សិប្បនិម្មិតគោ បានចំនួន ១ក្បាល មេ បា ពូជប្រាម៉ាន់ ឈ្មោះ Alex 860 បង្កាត់ជាមួយ មេក្នុងស្រុក ។

- ចុះត្រួតពិនិត្យស្ថានភាពការប្រើប្រាស់ ឡជីវឧស្ម័ន របស់ម្ចាស់ ឈ្មោះ ព្រឹម រិន នៅភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

- នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ៖

-ស៊ុតទាចំនួន ១៧៩៦០០គ្រាប់

-ស៊ុតមាន់ចំនួន ១៧៧០០គ្រាប់

- គោចំនួន ១៩៩ក្បាល ។

2. ការងារសុខភាពសាធារណៈ

មន្ត្រីជំនាញបានចុះពិនិត្យអនាម័យសត្វមុន និងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter