ទិវាស្រែបង្ហាញ ការអនុវត្តល្អក្នុងផលិតកម្មដំណាំស្រូវ ជាមួយនឹងឧបករណ៍ព្រោះជាជួរនៅកម្ពុជា។
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៣
160

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចាត់តាំងពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ជូនលោកស្រី បន វុទ្ធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីទិវាស្រែបង្ហាញ ការអនុវត្តល្អក្នុងផលិតកម្មដំណាំស្រូវ ជាមួយនឹងឧបករណ៍ព្រោះជាជួរនៅកម្ពុជា

គោលបំណង៖

ការធ្វើទិវាស្រែស្តីពី ការផ្តល់ធាតុចូលតិច ដូចជាប្រើពូជតិច ជីតិច ប្រើថ្នាំងជីវសាស្ត្រក្នុងការគ្រប់គ្រងសត្វល្អិត និងជំងឺ ដោយមិនប្រើថ្នាំងពុលកសិកម្ម ដើម្បីឱ្យកសិករចំណាយតិច ចំណេញច្រើន។

សម្របសម្រួលដោយ៖

- លោក ជួន សាបាន ប្រធានការិយាលយ័កៅស៊ូ និងជាអ្នកសម្របសម្រួលគម្រោង IRRI ។

- លោកស្រី មុំ សារ៉េន អនុប្រធានការិយាលយ័គ្រឿងយន្តកសិកម្ម និងជាមន្ត្រីសហការណ៍គម្រោង IRRI ។

អ្នកចូលរួមសរុប ៥០នាក់ ស្រី ២៣នាក់ នៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter